Mar 26, 2018



Oct 17, 2015

FIFA​ ​ពិន័យ​ទៅ​លើ​ គុយវ៉ែត

ក្រុមជម្រើសជាតិ គុយវ៉ែត
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA​ បាន​​ដាក់​ពិន័យ​ទៅ​លើ​ សហព័ន្ធ​កីឡា​បាល់ទាត់​​ប្រទេស គុយវ៉ែត ក្រោយ​ពី​បាន​រក​ឃើញ​ថា​ មិន​អាច​អនុវត្តច្បាប់​កីឡាថ្មីនៅក្នុង​ប្រទេស​បាន។

គណកម្មការនៃ FIFA បាន​សរសេរ​លិខិត​មួយ​ទៅកាន់ សហព័ន្ធកីឡារបាល់ទាត់ប្រទេស គុយវ៉ែត​ កាល​ពី​ខែ​មុនស្តីពី​ការបារម្ភ​ទៅលើការលូកដៃពីសំណាក់រដ្ឋាភិបាលក្នុងការរារាំងមិន អោយមាន​ការ​អនុវត្ត​ច្បាប់​កីឡាថ្មីនៅក្នុងប្រទេស​នេះ។

ការសម្រេចពិន័យនេះ នឹង​ធ្វើ​អោយ​ប្រទេស​គុយវ៉ែត​មិន​អាច​ប្រកួត​ទាំង​ក្របខ័ណ្ឌ​ក្នុង​និង​ក្រៅ​ស្រុក។

គួរបញ្ជាក់ផងដែរថា ជម្រើសជាតិ​ គុយវ៉ែត ធ្វើបាន​យ៉ាងល្អក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2018 ដោយរកបាន ១០ ពិន្ទុក្នុងចំណោម ៥ ប្រកួត។

កាលពីឆ្នាំ ២០០៧ និង ២០០៨ ប្រទេសគុយវ៉ែត ក៏ធ្លាប់ទទួលបានការពិន័យស្រដៀងនេះផងដែរ។ ទន្ទឹម​នឹង​នេះ កាលពីខែ ឧសភា សហព័ន្ធបាល់ទាត់ FIFA ក៏បានពិន័យក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ផងដែ៕

Oct 16, 2015

Ings រងរបួសជង្គង់ធ្ងន់ធ្ងរ


Danny Ings កាលពីពេលលេងឲ្យ Liverpool
ខ្សែប្រយុទ្ធក្រុម  Liverpool កីឡាករ Danny Ings នឹង អវត្តមានពេញមួយរដូវ​កាល​បន្ទាប់​ពី​រង​របួស​​​ជង្គង់​ធ្ងន់ធ្ងរ​ និងត្រូវការ​វះកាត់។

Ings​ រង​របួស​ក្នុង​​កំឡុង​ពេល​ហ្វឹកហាត់​​ក្រោម​​ការ​​​បង្ហាត់​លើក​ដំបូង ពី​គ្រូ​បង្វឹក​ថ្មី​​លោក​ Jurgen Klopp កាលពី​ថ្ងៃ ពុធ។ Ings​ បាន​​ចូល​​លេង​​​ឲ្យ​ក្រុម​ជម្រើសជាតិ អង់គ្លេស លើក​ដំបូង​​ជា​កីឡាករ​ដូរចូល​ ក្នុង​ជំនួប​ជាមួយ​ប្រទេស លីទុយអានី ដោយលទ្ធផល អង់គ្លេស ឈ្នះ ៣ - ០។

ក៏មានដំណឹងល្ហៀងៗមកថា សមាជិកក្រុម  Liverpool ម្នាក់ទៀត កីឡាករ Joe Gomez ក៏រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​បន្ទាប់ពីចូល​លេងក្នុងការប្រកួត U-21 រវាង អង់គ្លេស នឹង កាហ្សាក់ស្ថាន កាល​ពី​ថ្ងៃអង្គារ។

Ings រកគ្រាប់បាល់ឲ្យ Liverpool បាន ៣​ដង បន្ទាប់ពីផ្ទេរពី​ក្លឹប Burnley មកកាន់ Liverpool កាល​ពី​ចុង​រដូវកាលមុន​។

សម្រាប់ Liverpool កីឡាករដែលកំពុងរងរបួសផ្សេងទៀតរួមមាន​ Christian Benteke ដែលនឹង​អវត្តមាន​​ក្នុងជំនួបជាមួយ Tottenham ថ្ងៃស្អែកនេះ៕

Raul ប្រកាសចូលនិវត្តន៍

កីឡាករ Raul កាលពីលេងឲ្យ Real Madrid
អតីតកីឡាកររបស់ក្រុមអធិរាជស Real Madrid និងក្រុមជម្រើសជាតិ អេស្ប៉ាញ ប្រកាសនឹង​ចូល​និវត្តន៍​ពី វិស័យ កីឡា បាល់ទាត់បន្ទាប់​ពី​បញ្ចប់​រដូវកាល  នេះនៅ ខែ ក្រោយជាមួយក្លឹប New York Cosmos ក្នុង ក្របខ័ណ្ឌ North American Soccer League​។

Raul ចូលលេងបាល់ទាត់ដំបូងក្នុងឆ្នាំ ១៩៩៤ ឲ្យក្លឹប Real Madrid នឹងបានលេងឲ្យក្លឹបនេះចំនួន ១៦ឆ្នាំ និងទទួលបានពានរងា្វន់ ជើងឯក La Liga ៦ ដង និង ជើងឯក   Champions League ចំនួន ៣ ដង។
Raul ធ្លាប់ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យ Real Madrid សរុបចំនួន ៣២៣គ្រាប់ ដែល​កំណត់​ត្រាគ្រាប់ស៊ុតនេះទើបនឹងបំបែកបានថ្មីៗដោយ Cristiano Ronaldo។
ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ រូបនេះស៊ុតរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ អេស្ប៉ាញ បាន ៤៤គ្រាប់ ក្នុង ១០២ប្រកួត។
បន្ទាប់ពីចាកចេញពី Real Madrid កីឡាករ Raul បានចំណាយពេល ២ឆ្នាំនៅក្លឹប  Schalke និង Qatari side Al Sadd មុនពេលការផ្ទេរទៅកាន់ក្លឹប New York Cosmos នៅចុងឆ្នាំ ២០១៤។
គេបាននិយាយថា នេះជាពេលដែលគេត្រូវចូលនិវត្តន៍ពីវិស័យបាល់ទាត់។ បាល់ទាត់​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់នៃជីវិតរបស់គេ៕

Mar 23, 2015

UEFA ពិន័យ Inter និង Celtic ដោយសារអ្នកគាំទ្រដុតកាំជ្រួច

ទិដ្ឋភាពការដុតកាជ្រួចរបស់អ្នកគាំទ្រ


សមាគមបាល់ទាត់អឺរ៉ុប សម្រេចពិន័យ​ក្រុម Inter Milan និង Celtic បន្ទាប់ពីរកឃើញ​ថា​អ្នកគាំទ្រ​របស់​ពួកគេ​បាន​អុច​កាំជ្រួច​ក្នុង​កំឡុង​ពេល​ប្រកួត​រវាង​ក្រុម​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​  Europa League វគ្គ​ ៣២ ក្រុម​ចុងក្រោយ។

គួរ​បញ្ជាក់ផងដែរ​ថា ការប្រកួត​ដែល​មាន​ភាពមិន​ប្រក្រតី​ពីសំណាក់​អ្នក​គាំទ្រ​នេះ គឺបានធ្វើ​​ឡើង​កាលពីខែមុន​នៅ​កីឡាដ្ឋាន San Siro ដែលជា​ទឹកដីរបស់ក្រុម​ Inter ដោយ​លទ្ធផល​គឺ Inter 1-0 Celtic ហើយបើនិយាយពីគ្រាប់សរុប​ទាំង​ពីរជើង​គឺ Inter 4-3 Celtic។ ដូច្នះ​មានន័យថា Inter គឺមានសិទ្ធឡើងទៅវគ្គបន្ទាប់។

UEFA បានចេញ​សេចក្តី​ថ្លែងការណ៏​មួយ​ដោយ​បញ្ជាក់​ថា ក្រុម​ទាំង​ពីរ Inter និង Celtic ត្រូវ​ពិន័យដោយក្លឹបនីមួយៗ​ត្រូវ​បង់​ជា​សាច់ប្រាក់ចំនួន ៥០០០ យូរ៉ូ ដោយ​សារ​តែអាកប្បកិរិយា​មិនសមរម្យ​របស់អ្នកគាំទ្រ។ បន្ថែមពីនេះ Celtic ត្រូវ​បាន​ពិន័យ ៨០០០ យូរ៉ូ បន្ថែម​ដោយ​មូលហេតុ​ការ​រៀបចំក្រុម​មិន​បាន​ល្អ បន្ទាប់​ពី UEFA សង្កេត​ឃើញថា​ក្រុមនេះ ទទួលបាន​កាត​សរុប រហូតដល់​ទៅ ៥ និង កាតក្រហមមួយ។

ស្រដៀងគ្នា​នេះ UEFA ក៏បានពិន័យជា​ទឹកប្រាក់​ចំនួន ២០០០០ យូរ៉ូ ទៅលើក្លឹប ​Dynamo Moscow ផងដែរ៕

Feb 21, 2014

Balotelli របួស​ស្មា​អវត្តមាន​ប្រហែល ១០ថ្ងៃ

ក្លឹប​បាល់ទាត់ AC Milan បាន​បង្ហាញ​ឲ្យដឹង​ថាខ្សែប្រយុទ្ធ Mario Balotelli នឹង​ត្រូវ​អវត្តមាន​ប្រមាណ​ជា ១០ថ្ងៃ​​ក្រោយ​ពី​របួស​ស្មា។ ការ​រង​របួស​នេះ​គឺ​បាន​កើត​ឡើង​ក្នុង​ជំនួប​ដែល AC Milan ទទួល​បរាជ័យ​លើទឹក​ដី​ខ្លួន​ឯង​ដោយ​លទ្ធផល 1-0 ជាមួយ Athletico Madrid ក្នុង​ការ​ប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ​ជុំទី១នៃ​ក្រប​ខ័ណ្ឌ UEFA Champions League​ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​នឹង​កីឡាករ Diego Costa

របួស​នេះ​នឹង​ធ្វើ​ឲ្យ​ Mario Balotelli មិន​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​របស់ AC Milan នៅ​ទឹក​ដី Sampdoria បានទេ​នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ។ ទន្ទឹម​នឹង​នេះ វត្តមាន​របស់​ Mario Balotelli ស្ថិត​ក្នុង​មន្ទិល​នៅ​ឡើយ​សម្រាប់​ការ​ប្រកួត​ខ្នាត​យក្សរវាង AC Milan និង​ Juventus នៅដើមខែ​មិនា។

គួរបញ្ជាក់​ផងដែរថា កីឡាករ Mattia De Sciglio ក៏ទទួល​រង​របួស​ជង្គង់​ផងដែរ​ក្នុង​ជំនួប​ជាមួយ Athletico Madrid កាល​ពីថ្ងៃ​ពុធ​កន្លងទៅ។ ប៉ុន្តែទោះជាយ៉ាង​ណា Mattia De Sciglio​ ត្រូវ​សំរាក​រយៈពេល​ប៉ុន្មាន គឺ​នៅ​មិនទាន់ដឹង​នៅ​ឡើយ៕

Feb 20, 2014

ខែកុម្ភៈ 2014៖ ក្រុម​ចំនួន​ពីរ​នៅ Premier League បាន​ផ្លាស់ប្តូរគ្រូបង្វឹក

Michael Laudrup (ឆ្វេង) និង Garry Monk
-​ 4 កុម្ភៈ_____លោក Michael Laudrup ត្រូវ​បានក្លឹប Swansea City បណ្តេញ​ចេញ ហើយ​និង​ជំនួស​វិញ​ដោយ​លោក Garry Monk

Rene Meulensteen (ឆ្វេង) និង Felix Magath

- 14 កុម្ភៈ_____​លោក Felix Magath ត្រូវ​បាន​តែងតាំង​​ជាគ្រូបង្វឹក​ថ្មី​របស់​ក្លឹប​ Fulham បន្ទាប់​ពី​លោក​ Rene Meulensteen​ ដែលជាគ្រូបង្វឹក​ចាស់​ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ៕
អត្ថបទ៖ ឡាត់ ចាន់ដារ៉ា